សួស្តី! នាងខ្ញុំ រីន វលក្ខណ៍ ជាស្ថាបនិកប្លុក volarkrin.blogspot.com។ ខ្ញុំមានទីកន្លែងកំណើតក្នុងទីរួមខេត្តព្រៃវែង។ សព្វថ្ងៃខ្ញុំជានិស្សិតឆ្នាំទី៤ នៃវិទ្យាស្ថាន អភិវឌ្ឍន៍ សេដ្ឋកិច្ច (I.D.E) ជំនាញ IT ក្នុងក្រុងភ្នំពេញ។ គោលបំណងដែលខ្ញុំបានបង្កើតប្លុកនេះឡើង ក្នុងគោលបំណងចែករំលែកចំណេះដឹងតិចតួច​នូវអ្វីដែលខ្ញុំបានរៀនពីមុនមក ធ្លាប់ដឹង និងធ្លាប់អនុវត្តជាក់ស្តែង ដល់អ្នកទាំងអស់គ្នា។ រាល់អ្វីដែលខ្ញុំបានPostទៅមានលក្ខណ:ខ្វះខាត រឺមិនសមរម្យ សូមជួយអធ្យាស្រ័យ និងសូមជួយផ្តល់មតិយោបលបន្ថែមដល់ខ្ញុំផងដើម្បីខ្ញុំបានកែតម្រូវនូវចំនុចខ្វះខាតទាំងអស់នោះ។ សូមអរគុណ!

Tuesday, September 29, 2015

វិធីថែរក្សា USB Flash អោយបានយូរ

១. កុំ​ដោត​ចោល​នៅ​នឹង​កុំព្យូទ័រ​
ការ​ដោត Flash ចោល​ដោយ​ពុំ​បាន​ដក​វា​ចេញ​យូរ​អាច​ធ្វើ​ឲ្យ​វា​មាន​បញ្ហា​ដូចជា អត់​ស្គាល់​ពេល​ដោត​វា​ទៅ​កុំព្យូទ័រ​ជា​ដើម ។
២. ជៀសវាង​បើក​កម្មវិធី​ផ្ទាល់​នៅ​ក្នុង Flash
មាន​អ្នក​ប្រើ​ប្រាស់​ចូល​ចិត្ត​បើក​កម្មវិធី​ដោយ​ផ្ទាល់​នៅ​ក្នុង Flash ដូច ​ជា បើក​ចម្រៀង វីឌីអូ រូបភាព កែ​ប្រែ​ទិន្នន័យ​នៅ​ក្នុង​កម្មវិធី​មួយ​ចំនួន ឬ​ក៏​ដំឡើង​កម្មវិធី​ជា​ដើម ។ ទង្វើ​ទាំង​នេះ​អាច​បណ្ដាល​ឲ្យ Flash ​ជួប​បញ្ហា​ដែរ ព្រោះ Flash ជា​ឧបករណ៍​មួយ​ប្រើ​សម្រាប់​រក្សា​ទុក​ទិន្នន័យ ដូច្នេះ​គួរ​ជៀស​វាង​ចំណុច​នេះ ។ គួរ Copy ​ទិន្នន័យ​ណា ដែល​ចង់​បើក​ទៅ​ក្នុង PC ហើយ​ចាំ​ដំណើរ​ការ​គឺ​ជា​ជម្រើស​ល្អ​ជាង ។

៣. ដក Flash ​ឲ្យ​បាន​ត្រឹម​ត្រូវ
ការ​ដក Flash ដោយ​មិន​បាន​បិទ (Eject) ​វា​ឲ្យ​បាន​ត្រឹម​ត្រូវ​ពី​កម្មវិធី​កុំព្យូទ័រ​ជាមុន ឬ​ក៏​បិទ​កុំព្យូទ័រ​ហើយ​ចាំ​ដក វា​អាច​បង្ក​ឲ្យ Flash ឆាប់​ខូច ឬ​បាត់​បង់​ទិន្នន័យ​ឯកសារ​របស់​អ្នក​ជាដើម ។
៤. ស្កែន ​Flash ​ឲ្យ​បាន​ទៀងទាត់
​ទម្លាប់​ល្អ​ដែល​ជួយ​ឲ្យ Flash មាន ​ដំណើរ​ការ​បាន​ល្អ គឺ​គួរ​តែ​ស្កែន​វា​ឲ្យ​បាន​ទៀង​ទាត់ ព្រោះ​ជួន​កាល​វា​មាន​ផ្ទុក​មេរោគ ដែល​អាច​ធ្វើ​ដំណើរ​ការ​របស់​វា​មាន​ភាព​យឺត និង​ធ្វើ​ឲ្យ​វា​មាន​ការ​បាត់​បង់​ទិន្នន័យ ។
៥. គួរ​ជៀសវាង Format ញឹក​ញាប់​ពេក
តាម​បទពិសោធន៍​ផ្ទាល់ ការ Format Flash ញឹក​ញាប់​ពេក​វា​ក៏​អាច​បង្ក​ឲ្យ​ឧបករណ៍​ផ្ទុក​ទិន្នន័យ​មួយ​នេះ​ប្រើ​ការ​លែង​កើត និង​មាន​ការ​បាត់​បង់​ទំហំ​ជា​ដើម ។
៦. រក្សា​ទុក​នៅ​កន្លែង​ស្អាត និង​ស្ងួត
បើ​ទោះ​បី​ជា​មាន​Flash មួយ ​ចំនួន​អាច​ធន់​នឹង​ការ​ជ្រាប​ទឹក​ក៏​ដោយ តែ​យល់​ល្អ​គួរ​តែ​ជៀសវាង​រក្សា​វា​ឲ្យ​ឆ្ងាយ​ពី​ទឹក ព្រោះ​វា​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​មាន​ការ​ស្ដាយ​ក្រោយ​ដោយ​សារ​តែ​ការ​បាត់​បង់ ​ទិន្នន័យ និង​របស់​មាន​តម្លៃ​របស់​អ្នក ។

No comments:

Post a Comment